<< Back

Kaifun now open at Rose Apple Square

July 23, 2023

Kaifun has arrived at Rose Apple Square! This dynamic food and beverage establishment combines the best Asian and European flavors in a family-friendly setting. Originating in Phnom Penh in 2016, Kaifun quickly gained popularity among expats and locals with its tapas-inspired dishes.

Now, Kaifun has expanded to Rose Apple Square with the launch of KAIFUN Café + Eatery. Spanning 246 square meters of combined indoor and outdoor space, this cozy haven is the perfect spot for residents to unwind, socialize, and enjoy after-work beers and snacks. The owner, Patricia Tan, also an interior designer, has worked her magic to create a warm and inviting atmosphere.

KAIFUN Café + Eatery is not just a place to savor delectable Asian and European delicacies. It also caters to digital nomads, employees, and entrepreneurs seeking an alternative workspace. With an expanded menu featuring breakfast and coffee options, you can enjoy a relaxed and productive environment while indulging in delicious food.

Come and experience the vibrant atmosphere and exceptional dining that Kaifun brings to Rose Apple Square. It's a culinary adventure you won't want to miss!

Kaifun បានមកដល់ Rose Apple Square ហើយ! ភោជនីយដ្ឋានដ៏ពេញនិយមនេះមានផ្តល់ជូនជាម្ហូបអាហារ និងភេសជ្ជៈចម្រុះរសជាតិអាស៊ី និងអឺរ៉ុប យ៉ាងឆ្ងាញ់ពិសេស ក្នុងបរិយាកាសដ៏សប្បាយរីករាយបែបគ្រួសារ។ Kaifun ចាប់ផ្តើមបើកដំបូងនៅភ្នំពេញក្នុងឆ្នាំ 2016 ហើយបានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកភ្នំពេញ ក៏ដូចជាជនបរទេស ជាមួយនឹងម្ហូបស្ទាយតាប៉ាស (ម្ហូបអេស្ប៉ាញក្នុងចានតូចៗញ៉ំជាមួយភេសជ្ជៈ)។មកទល់បច្ចុប្បន្ន Kaifun បានពង្រើកសាខាមក Rose Apple Square ជាមួយការបើកដំណើរការ KAIFUN Café + Eatery។ ភោជនីយដ្ឋាននេះស្ថិតនៅក្នុងបរិវេណដែលមានទំហំសរុប 246 ម៉ែត្រការ៉េ នៃទីធ្លាខាងក្នុង និងសួនច្បារខាងក្រៅ ដែលផ្តល់ជាកន្លែងសម្រាប់លំហែកាយ និងជួបជុំមិត្តភ័ក្តិ ក្រោយម៉ោងធ្វើការ ជាមួយម្ហូបអាហារ និងស្រាបៀរ។ Patricia Tan ដែលជាម្ចាស់ហាង មានអាជីពជាអ្នករចនាផ្ទៃខាងក្នុង បានបញ្ចេញស្នាដៃរបស់គាត់ដោយផ្ទាល់ ក្នុងការតុបតែង​ និងបង្កើតបរិយាកាសដ៏កក់ក្តៅ និងរីករាយរាក់ទាក់នេះ ជូនដល់អតិថិជនទាំងអស់គ្នា។KAIFUN Café + Eatery មិនមែនគ្រាន់តែជាជាកន្លែងញាំម្ហូបអាស៊ី និងអឺរ៉ុប ដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះនោះទេ! ភោជនីយដ្ឋាននេះក៏ផ្តល់ជាកន្លែងអង្គុយសម្រាប់អ្នកធ្វើការចល័តលើប្រព័ន្ធឌីជីថល បុគ្គលិក និងសហគ្រិនទាំងអស់ ប្រកបដោយបរិយាកាសល្អ ជាមួយនឹងបញ្ជីមុខម្ហូបដ៏សម្បូរបែប ដែលរួមមានអាហារពេលព្រឹក និងប្រភេទកាហ្វេជាច្រើនជម្រើស។សូមអញ្ជើញមកទទួលយកបទពិសោធន៍អាហារដ៏ឈ្ងុយឆ្ងាញ់ ក្នុងបរិយាកាសដ៏រស់រវើកដែល Kaifun បាននាំមកសហគមន៍ Rose Apple Square។