News

ROSE APPLE SQUARE PARK COMING SOON!

July 24, 2024

សួនកម្សាន្តថ្មីមួយគ្រោងនឹងរៀបចំឡើងនៅទល់មុខអគារ RoseApple Square នៅចុងឆ្នាំនេះ!ក្រៅពីជាទីកន្លែងដែលផ្តល់នូវម្លប់ដ៏ត្រជាក់ សួន Rose Apple Square ដ៏ស្រស់បំព្រងនេះ នឹងមានទីធ្លាសម្រាប់សត្វចិញ្ចឹមជាទីស្រឡាញ់របស់លោកអ្នកអាចរត់លេងបានទីលានកីឡា ក៏ដូចជាកន្លែងសម្រាប់រៀបចំកម្មវិធីនានាផងដែរ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតការចូលទៅកាន់សួនធម្មជាតិរបស់យើងគឺដោយសេរី និងឥតគិតថ្លៃ!

សួន RAS មិនត្រឹមតែជាកន្លែងកម្សាន្តសម្រាប់លោកអ្នកដែលរស់នៅ RoseApple Residences ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់ធម្មជាតិនៅចំកណ្តាលទីក្រុងសៀមរាបសម្រាប់គ្រប់គ្នាអាចទទួលបាននូវភាពសប្បាយរីករាយផងដែរ។ ULSCambodia ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង RoseApple Square នៅតែបន្តយកចិត្តទុកដាក់ផ្តល់នូវតំបន់សហគមន៍ប្រកបដោយសុវត្ថិភាពនិងរីករាយសម្រាប់មនុស្សគ្រប់គ្នា។ សូមចូលទៅកាន់គេហទំព័ររបស់យើងខ្ញុំ ដើម្បីទស្សនារូបភាពច្នៃប្រឌិតដ៏ល្អឯកនៃសួនRSA នេះ។

---

A new park is coming across the street from Rose Apple Square later this year! In addition to providing shade, the upcoming Rose Apple Square Park will have a fenced dog run for your pets to play in off-leash, a multi-sport court, and an events plaza. The best part? Entrance will be free to the public!

RAS Park is not only an amenity for those living at Rose Apple Residences but also an oasis in the heart of Siem Reap for everyone to enjoy. ULS Cambodia, the developer of Rose Apple Square, remains committed to providing safe gathering spaces for all. See more concept photos of the park on our website.

Read More

6 UNITS SOLD IN JUNE

July 23, 2024

We're excited to announce that Rose Apple Square sold six units and booked two more in June 2024, reflecting growing confidence from future residents worldwide!

---

យើងខ្ញុំពិតជាមានក្ដីរំភើប ដើម្បីជូនជាដំណឹងទៅដល់លោកអ្នកអំពីគម្រោង Rose Apple Square ដែលបានលក់ដាច់ 6 យូនីត និងទទួលបានការកក់ 2 យូនីតបន្ថែមទៀតកាលពីខែមិថុនា ឆ្នាំ 2024 កន្លងទៅ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងទៅលើជំនឿទុកចិត្តរបស់អតិថិជនមកពីគ្រប់តំបន់!

Read More

RAS HOSTS A LANDMARK EVENT: ONE VISION, ONE SIEM REAP

July 23, 2024

អនាគតខេត្តសៀមរាបនឹងកាន់តែមានសក្តានុពល!សាលពហុបំណងដ៏ទំនើបរបស់ Rose Apple Square បានដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធី"OneVision, One Siem Reap" ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី 12 ខែកក្កដាកន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីឥស្សរជន និងសំណាក់វាគ្មិនឆ្នើមៗមកពីគ្រប់វិស័យផ្សេងៗគ្នា។កម្មវិធីដ៏សំខាន់នេះមិនត្រឹមតែផ្តោតចម្បងទៅលើកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកបង្ហាញពីគំនិតផ្តួចផ្តើមសម្រាប់វិស័យទេសចរណ៍ថ្មីប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតសំខាន់លើការអភិវឌ្ឍតំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌! សូមចុចអានបន្ដដើម្បីស្វែងយល់បន្ថែមជាមួយអ្នកជំនាញ ព្រមទាំងព័ត៌មានលម្អិតនៃគម្រោងពី ឯកឧត្តម យុន លីនណេ ក៏ដូចជាយល់ដឹងពីសាលពហុបំណងថ្មីរបស់យើងដែលរួមចំណែកលើកស្ទួយខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ។

---

Siem Reap's future shines bright! Rose Apple Square's state-of-the-art auditorium played center stage for "One Vision, One Siem Reap," a landmark event held on July 12 which united key players from diverse industries. This wasn't just about collaboration; it unveiled a groundbreaking new tourism project centered on the Riverside and Wat Bo areas! Dive deeper for expert insights, the project's details from H.E. Yun Linne, and how the auditorium fosters a thriving Siem Reap.

Read More

SIEM REAP’S BIGGEST CO-WORKING SPACE LAUNCHED!

July 23, 2024

Siem Reap House ដែលជាការិយាល័យសហការងារធំជាងគេក្នុងខេត្តសៀមរាបបានបើកដំណើរការនៅ Rose Apple Square ហើយ!

ចូលរួមជាមួយយើងខ្ញុំក្នុងការភ្ជាប់ទំនាក់ទំនងចែករំលែកចំណេះដឹង ក៏ដូចជាសហការជាមួយបញ្ញាវន្ត និងអ្នកច្នៃប្រឌិតឆ្នើមៗមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍។ការិយាល័យដ៏ល្អឯក បន្ទប់ប្រជុំ និងគ្រឿងបរិក្ខារទំនើបៗ បានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍អ្នកជំនាញលើប្រព័ន្ធឌីជីថលសហគ្រិន អ្នកស្រាវជ្រាវ និងបុគ្គលដែលមានទស្សនៈវិស័យក្នុងការផ្លាស់ប្តូរជាវិជ្ជមានផងដែរ។

SiemReap House ផ្តល់ជូននូវតុធ្វើការរួមចំនួន60 តុផ្ទាល់ខ្លួនដាច់ដោយឡែកចំនួន 10 ការិយាល័យសម្រាប់ជួលចំនួន 8 បន្ទប់ប្រជុំចំនួន3 សាលបង្រៀនចំនួន 3 ព្រមទាំងសាលពហុបំណងដែលមានចំនួន 130 កៅអី។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីការិយាល័យសហការងារទំនើបបំផុតក្នុងខេត្តសៀមរាបនេះសូមអានអត្ថបទបន្ថែម។

---
Siem Reap House, the largest co-working space in Siem Reap, has arrived at Rose Apple Square!

Network, exchange ideas, and collaborate with academics and innovators from across Southeast Asia. Sleek offices, meeting rooms, and other top-notch amenities are ready to welcome digital nomads, researchers, entrepreneurs, and change makers.

Siem Reap House offers 60 hot desks, 10 designated desks, 8 offices for lease, 3 meeting rooms, 3 lecture halls, and a 130-seater auditorium. Read more to learn more about Siem Reap’s most modern co-working space.

Read More

EVENT

July 23, 2024

តស់! ចូលរួមសិក្ខាសាលាធ្វើគ្រឿងអលង្ការដោយដៃដែល Rose Apple Square សហការរៀបចំឡើងជាមួយសិប្បករដ៏ឆ្នើមប្រចាំខេត្តសៀមរាប Annie's Jewelry! សូមចុះឈ្មោះតាមរយៈលេខ 099 225 588 ឬមកការិយាល័យ Rose Apple Square!

---
Join the handmade jewelry workshop at Rose Apple Square, featuring the finest artisans from Siem Reap's Annie's Jewelry!Register now by calling 099 225 588 or visiting the Rose Apple Square office.

Read More

ROSE APPLE SQUARE WELCOMES THE ROYAL THAI CONSULATE!

June 25, 2024

កាលពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 កន្លងទៅថ្មីនេះៗស្ថានកុងស៊ុលនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជួលសម្រាប់បង្កើតទីស្នាក់ការថ្មីរបស់ពួកគេនៅ Rose Apple Square ក្នុងខេត្តសៀមរាប។ ការកាន់កាប់ជាន់ទី 6 ទាំងមូល ដោយស្ថានកុងស៊ុលដ៏ឧត្ដម​នេះ បានបន្ថែមនូវកិត្យានុភាព និងបង្កើនភាពទាក់ទាញកាន់តែខ្លាំងរបស់Rose Apple Square ទៅកាន់ស្ថាប័នលំដាប់កំពូលៗជាច្រើន។ សមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញពីគុណសម្បត្តិរបស់Rose Apple Square រួមទាំងគ្រឿងបរិក្ខារទំនើបៗ ការការពារសន្តិសុខសុវត្ថិភាពតឹងរឹងនិងទីតាំងដ៏ល្អឥតខ្ចោះរបស់យើង។ បន្ថែមពីនេះទៅទៀត ជាមួយនឹងការប្រើប្រាស់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជាប្រព័ន្ធចតយានយន្តដែលដំណើរការដោយបច្ចេកវិទ្យា AI បានពង្រឹងបន្ថែមនូវកេរ្តិ៍ឈ្មោះរបស់ Rose Apple Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេ។

តើលោកអ្នកចង់មាន​ការិយាល័យ​ទំនើប​ផ្ទាល់ខ្លួន ឬ​កន្លែងប្រកបអាជីវកម្ម​ក្នុង​ខេត្តសៀមរាបមែនទេ​?
សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈលេខ+855 99 225 588 ឬអ៊ីមែល sales@roseapplesquare.com  

---
On June 14, 2024, the Royal Thai Consulate signed a lease agreement to establish their new Siem Reap location at Rose Apple Square. Occupying the entire 6th floor, this prestigious addition reinforces Rose Apple Square's allure for top-tier organizations. This achievement highlights Rose Apple Square's advantages, including modern facilities, top-notch security measures, and a prime downtown location. The implementation of cutting-edge security features, such as an AI-powered parking system, further enhances Rose Apple Square's status as a leading business hub.

Interested in your own state-of-the-art office or retail space in Siem Reap?
Contact us at +855 99 225 588 or sales@roseapplesquare.com

Read More