<< Back

ULS Partners with J Trust Royal Bank to Offer Home Loans to Rose Apple Square Condo Buyers

November 25, 2021

ភ្នំពេញ -ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ពោរពេញ​ដោយភាពច្នៃប្រឌិត​ខ្ពស់​ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់​គ្នា​ជាមួយធនាគារJ Trust Royal សម្រាប់គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ​ចុងក្រោយបង្អស់របស់ខ្លួននៅ​ខេត្ត​សៀមរាបRose Apple Square ។កិច្ច​សហ​ប្រតិបត្តិ​ការដ៏​ល្អ​នេះ​មានគោលបំណង​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត​ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ​ក៏​ដូច​ជា​លើកទឹកចិត្តដល់​អ្នក​ទិញ​ផ្ទះ​លើក​ដំបូង​ និង​គ្រួសារជំនាន់ថ្មីក្នុង​ការ​ទិញ​គេហ​ដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​តាម​រយៈ​ ៣ ជំហានងាយៗ៖

ជំហានទី ១៖ លោក​អ្នក​អាច​ធ្វើ​ការ​ជ្រើសរើស​ប្រភេទ​យូនីតដែលលោក​អ្នក​ពេញ​ចិត្ត​នៅ Rose Apple Square ។

ជំហានទី ២៖លោក​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​អ្នក​ប្រឹក្សា​គេហដ្ឋាន​ Rose Apple Square តាមរយៈ​លេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨។

ជំហានទី ៣៖ ប្រធាន​ផ្នែក​កម្ចី​ឥណទាន​របស់ធនាគារ J Trust Royal នឹង​ធ្វើ​ការ​ទំនាក់​ទំនង​ទៅកាន់​លោកអ្នក​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ចំនួន​សាច់​ប្រាក់​ដែល​លោក​អ្នក​អាច​ខ្ចី​បាន។

ជាមួយ​នឹង​កម្មវិធី​ Alliance Program របស់​ធនាគារ​J Trust Royal​ អ្នកដែលមាន​ចំណាប់​អារម្មណ៍​ទិញខុនដូRose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨% តែ​ប៉ុណ្ណោះ​ សម្រាប់ឆ្នាំដំបូង​ និង ៧.៨៨%សម្រាប់ឆ្នាំបន្តបន្ទាប់។ កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​បាន​ផ្តល់​ជូន​រយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លីត្រឹម​៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យ​ដែល​មាន​ចំណូល​ពី​ប្រាក់ខែ​ និង ៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។

បន្ថែមពីលើដំណើរការរហ័សក្នុងការ​ស្នើសុំ​បេក្ខភាព​ជោគជ័យ​ក្នុង​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​ ដែល​មាន​ទំហំសាច់ប្រាក់​ចាប់​ពី២០០,០០០ ដុល្លារ​ឡើង​ទៅ​ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ​ JTrust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។

Rose Apple Square នឹង​ក្លាយ​ទៅជា​បណ្តុំ​សហគមន៍​ដ៏​មមាញឹក​មួយ​ចំ​កណ្ដាល​ក្រុង​សៀមរាប​ ដែល​រួម​បញ្ចូល​មុខងារ​សំខាន់​ទាំង ​៤​ ក្នុង​កន្លែង​តែ​មួយ​ដូចជា​ខុន​ដូ​ អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ​ កន្លែង​ធ្វើ​ការ​រួម​គ្នា​និង​កន្លែង​រស់នៅ​ជុំ​គ្នា​ស័ក្តិ​សម​បំផុត​សម្រាប់​និយោជិត​សម័យ​បច្ចេក​វិទ្យា​ទំនើប។គម្រោង​ដែល​មាន​ភាព​សម្បូរ​បែប​ ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុនស្ថាបត្យកម្ម re:edgearchitecture + design ដែល​ធ្លាប់​ទទួលបានពានរង្វាន់​ផ្នែក​អចលនទ្រព្យ​ល្បី​ៗ​ដូចជា​  Best​ Residential​Development ក្នុង​ខេត្ត​សៀមរាប​ ពាន​រង្វាន់​ Best​Commercial Landscape Architectural Design នៅ​ក្នុងកម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ​២០២០​ រៀបចំ​ដោយ​ Property​Guruដែល​ជា​ក្រុមហ៊ុនផ្នែក​បច្ចេក​វិទ្យា​អចលនទ្រព្យ​ដ៏​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ គាន​ គឹមលាង​ ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា៖"យើងបាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ចំពោះ​ការ​រចនា Rose​Apple​ Square ដោយ​ផ្តោត​សំខាន់​លើ​អ្នកជំនាញវ័យក្មេង​ និងអ្នកទិញផ្ទះលើកដំបូង។ដោយ​សារ​​យើង​មើលឃើញ​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជាជន​កម្ពុជា​ក្នុង​យុគ​សម័យ​ថ្មី​ដែល​ពួក​គាត់​ទាមទារឱ្យមានតុល្យភាពការងា​រ និងជីវិត​ដ៏​សម​ស្រប​មួយ​ដែល​ជាមូលហេតុ​ចម្បង​ធ្វើ​ឲ្យ​យើង​បង្កើត​នូវ​អចលនទ្រព្យ​មុខងារ​ចម្រុះ​ស្ថិត​ក្នុងកន្លែងតែមួយ។ជាមួយ​គម្រោង​លើវិសាលភាពផ្ទៃដី ០.៦ ហិកតា យើង​បាន​រួម​បញ្ចូល​ ខុន​ដូ​អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ​ កន្លែង​ធ្វើ​ការ​រួម​គ្នា​ ហាង​ទំនិញ​ក៏​ដូច​ជា​ទីធ្លា​ប្រមូលផ្តុំសហគមន៍ជាច្រើនដែល​នឹង​ធ្វើ​ឲ្យ​គម្រោង​របស់​យើង​កាន់​តែ​ពិសេស​ និង​មាន​ភាព​រស់​រវើក។តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ​ J Trust Royal​ យើងសង្ឃឹមនឹង​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍ទិញផ្ទះលឿនរហ័ស ងាយស្រួល និងគ្មាន​ភាព​ស្មុគស្មាញ​” ។

------------------------------

Phnom Penh - Innovative lifestyle development firm Urban Living Solutions (ULS,Cambodia) entered a memorandum of understanding with J Trust Royal Bank for its latest mixed-use project in Siem Reap - Rose Apple Square. This MoU aims to simplify the home loan application process and encourage millennials and young families to venture into homeownership through 3 easy steps:

Step 1: Buyer selects the condo unit they wish to purchase at Rose Apple Square.

Step 2: Buyer calls the Rose AppleSquare sales and home advisory team at +855 (0)99 225 588.

Step 3: A J Trust Royal Bank Lending Manager calls the buyer to inform them of the loan amount they qualify for.

Under J Trust Royal Bank's Alliance Program, prospective RoseApple Square condo buyers can get as much as a 60% loan-to-value ratio at only a 6.88% interest rate for the first year and 7.88% for subsequent years. This program also guarantees a shortened loan application turnaround time of five(5) days for applicants on a salary income and eight (8) days for those on a business income. 

In addition to the speedy processing time, successful loan applicants with a drawdown limit from $200K become automatically eligible to bea J Trust Royal Bank Premier Customer without a minimum account depositr equirement. 

Rose Apple Square is a community square in downtown Siem Reap that combines four functions in one location - residences, strata-title offices, co-working spaces, and co-living options for digital nomads. This project was conceptualized by re:edge architecture + design firm and was awarded Best Residential Development in Siem Reap and the Best Commercial Landscape Architectural Design at the 2020 Cambodia Property Awards by PropertyGuru -Southeast Asia's pioneering property technology company.

Kimleang Kean, founder and managing director of ULS, said:

"We designed Rose Apple Square with young professionals and first-time homebuyers in mind. The new generation of Cambodian middle-class urbanites demand work-life balance more than ever, and that's why we put together multiple uses in one space. Within 0.6 hectares of development, you have modern condos, dynamic workplaces, a curated retail selection, and plenty of community gathering spaces. Through our partnership with J Trust Royal Bank,we hope to make their homebuying experience faster, more convenient, andstress-free."

Visit out mockup units at ThePoint

(Phnom Penh)

learn more