<< Back

We Love Siem Reap Photo Exhibit

July 22, 2023

We're excited to share the incredible success of the "We Love Siem Reap" photo contest campaign, a collaborative effort between Rose Apple Square, ULS, and Bakong Village. The response was overwhelming, with over 1,500 remarkable entries pouring in across the categories of nature, architecture, lifestyle, portraits, food, and street photography.

To celebrate this outpouring of creativity, the We Love Siem Reap Photo Exhibition has opened its doors at Rose Apple Square. The gallery opening event took place on July 8, 2023, and it was a memorable occasion attended by more than 100 residents, photographers, and Siem Reap community supporters - including Mr. W. Patrick Murphy, the US Ambassador to Cambodia.

Did you miss the opening event? The Top 30 winning photos will be on display daily from 10 am to 7 pm, until October 8, 2023. Admission is free for all. Stop by the exhibit and discover more of Siem Reap's charms!

យើងខ្ញុំមានអារម្មណ៍រំភើបក្នុងការចែករំលែកអំពីភាពជោគជ័យនៃកម្មវិធីប្រកួតថតរូប “WE LOVE SIEM REAP” ដែលជាសមិទ្ធិផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង Rose Apple Square, ULS, និង Bakong Village។ ក្រុមការងារសប្បាយចិត្តណាស់ដែលមានអ្នកចូលរួមលើសពី 1,500 នាក់ ក្នុងប្រធានបទរូបថតជាច្រើន ដែលមានដូចជា ធម្មជាតិ ស្ថាបត្យកម្ម របៀបរស់នៅ រូបថត portrait ម្ហូបអាហារ និងរូបថតអំពីសកម្មភាព និងការរស់នៅរបស់ប្រជាជនតាមដងផ្លូវ។

ដើម្បីអបអរសារទរគំនិតច្នៃប្រឌិតទាំងអស់នេះ ពិព័រណ៍រូបថត WE LOVE SIEM REAP បានចាប់ផ្តើមបើកទ្វារស្វាគមន៍ភ្ញៀវទស្សនាទាំងអស់គ្នានៅ Rose Apple Square។ ព្រឹត្តិការណ៍សម្ភោធវិចិត្រសាលនេះបានប្រព្រឹត្តិឡើងនៅថ្ងៃទី 8 ខែ កក្កដា ឆ្នាំ 2023 ហើយជាឱកាសដែលគួរឱ្យចងចាំមួយ ដែលមានសមាជិកសហគមន៍របស់យើង អ្នកថតរូប និង សហគមន៍អ្នកសៀមរាបចូលរួមលើសពី 100 នាក់ រួមទាំងវត្តមានយ៉ាងពិសេសរបស់លោក W. Patrick Murphy ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។តើលោកអ្នកខកខានចូលរួមក្នុងព្រឹត្តិការណ៍សម្ភោធវិចិត្រសាលនោះមែនទេ? រូបថតដែលឈ្នះជយលាភីទាំង 30 សន្លឹក នឹងត្រូវបានដាក់តាំងជារៀងរាល់ថ្ងៃ ពីម៉ោង 10 ព្រឹក រហូតដល់ម៉ោង 7 ល្ងាច រហូតដល់ថ្ងៃទី 8 ខែ តុលា ឆ្នាំ 2023។ ការចូលទស្សនាបើកជាសារធាណៈដោយឥតគិតថ្លៃសម្រាប់មនុស្សទាំងអស់គ្នា។ កុំភ្លេចឈានចូលទស្សនាវិចិត្រសាលនេះ និងទស្សនាសម្រស់ដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប!