July 24, 2024

July 23, 2024

We're excited to announce that Rose Apple Square sold six units and booked two more in June 2024, reflecting growing confidence from future residents worldwide!
---
យើងខ្ញុំពិតជាមានក្ដីរំភើប ដើម្បីជូនជាដំណឹងទៅដល់លោកអ្នកអំពីគម្រោង Rose Apple Square ដែលបានលក់ដាច់ 6 យូនីត និងទទួលបានការកក់ 2 យូនីតបន្ថែមទៀតកាលពីខែមិថុនា ឆ្នាំ 2024 កន្លងទៅ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងទៅលើជំនឿទុកចិត្តរបស់អតិថិជនមកពីគ្រប់តំបន់!
July 23, 2024

អនាគតខេត្តសៀមរាបនឹងកាន់តែមានសក្តានុពល!សាលពហុបំណងដ៏ទំនើបរបស់ Rose Apple Square បានដើរតួនាទីយ៉ាងសំខាន់សម្រាប់កម្មវិធី"OneVision, One Siem Reap" ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី 12 ខែកក្កដាកន្លងទៅថ្មីៗនេះ ដោយមានការចូលរួមពីឥស្សរជន និងសំណាក់វាគ្មិនឆ្នើមៗមកពីគ្រប់វិស័យផ្សេងៗគ្នា។កម្មវិធីដ៏សំខាន់នេះមិនត្រឹមតែផ្តោតចម្បងទៅលើកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកបង្ហាញពីគំនិតផ្តួចផ្តើមសម្រាប់វិស័យទេសចរណ៍ថ្មីប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតសំខាន់លើការអភិវឌ្ឍតំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌! សូមចុចអានបន្ដដើម្បីស្វែងយល់បន្ថែមជាមួយអ្នកជំនាញ ព្រមទាំងព័ត៌មានលម្អិតនៃគម្រោងពី ឯកឧត្តម យុន លីនណេ ក៏ដូចជាយល់ដឹងពីសាលពហុបំណងថ្មីរបស់យើងដែលរួមចំណែកលើកស្ទួយខេត្តសៀមរាបឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ។
---
Siem Reap's future shines bright! Rose Apple Square's state-of-the-art auditorium played center stage for "One Vision, One Siem Reap," a landmark event held on July 12 which united key players from diverse industries. This wasn't just about collaboration; it unveiled a groundbreaking new tourism project centered on the Riverside and Wat Bo areas! Dive deeper for expert insights, the project's details from H.E. Yun Linne, and how the auditorium fosters a thriving Siem Reap.
July 23, 2024

Siem Reap House ដែលជាការិយាល័យសហការងារធំជាងគេក្នុងខេត្តសៀមរាបបានបើកដំណើរការនៅ Rose Apple Square ហើយ!
ចូលរួមជាមួយយើងខ្ញុំក្នុងការភ្ជាប់ទំនាក់ទំនងចែករំលែកចំណេះដឹង ក៏ដូចជាសហការជាមួយបញ្ញាវន្ត និងអ្នកច្នៃប្រឌិតឆ្នើមៗមកពីទូទាំងតំបន់អាស៊ីអាគ្នេយ៍។ការិយាល័យដ៏ល្អឯក បន្ទប់ប្រជុំ និងគ្រឿងបរិក្ខារទំនើបៗ បានរៀបចំរួចជាស្រេចដើម្បីស្វាគមន៍អ្នកជំនាញលើប្រព័ន្ធឌីជីថលសហគ្រិន អ្នកស្រាវជ្រាវ និងបុគ្គលដែលមានទស្សនៈវិស័យក្នុងការផ្លាស់ប្តូរជាវិជ្ជមានផងដែរ។
SiemReap House ផ្តល់ជូននូវតុធ្វើការរួមចំនួន60 តុផ្ទាល់ខ្លួនដាច់ដោយឡែកចំនួន 10 ការិយាល័យសម្រាប់ជួលចំនួន 8 បន្ទប់ប្រជុំចំនួន3 សាលបង្រៀនចំនួន 3 ព្រមទាំងសាលពហុបំណងដែលមានចំនួន 130 កៅអី។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីការិយាល័យសហការងារទំនើបបំផុតក្នុងខេត្តសៀមរាបនេះសូមអានអត្ថបទបន្ថែម។
---
Siem Reap House, the largest co-working space in Siem Reap, has arrived at Rose Apple Square!
Network, exchange ideas, and collaborate with academics and innovators from across Southeast Asia. Sleek offices, meeting rooms, and other top-notch amenities are ready to welcome digital nomads, researchers, entrepreneurs, and change makers.
Siem Reap House offers 60 hot desks, 10 designated desks, 8 offices for lease, 3 meeting rooms, 3 lecture halls, and a 130-seater auditorium. Read more to learn more about Siem Reap’s most modern co-working space.
July 23, 2024

June 25, 2024

កាលពីថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 កន្លងទៅថ្មីនេះៗស្ថានកុងស៊ុលនៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងជួលសម្រាប់បង្កើតទីស្នាក់ការថ្មីរបស់ពួកគេនៅ Rose Apple Square ក្នុងខេត្តសៀមរាប។ ការកាន់កាប់ជាន់ទី 6 ទាំងមូល ដោយស្ថានកុងស៊ុលដ៏ឧត្ដមនេះ បានបន្ថែមនូវកិត្យានុភាព និងបង្កើនភាពទាក់ទាញកាន់តែខ្លាំងរបស់Rose Apple Square ទៅកាន់ស្ថាប័នលំដាប់កំពូលៗជាច្រើន។ សមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញពីគុណសម្បត្តិរបស់Rose Apple Square រួមទាំងគ្រឿងបរិក្ខារទំនើបៗ ការការពារសន្តិសុខសុវត្ថិភាពតឹងរឹងនិងទីតាំងដ៏ល្អឥតខ្ចោះរបស់យើង។ បន្ថែមពីនេះទៅទៀត ជាមួយនឹងការប្រើប្រាស់នូវមុខងារសុវត្ថិភាពកម្រិតខ្ពស់ដូចជាប្រព័ន្ធចតយានយន្តដែលដំណើរការដោយបច្ចេកវិទ្យា AI បានពង្រឹងបន្ថែមនូវកេរ្តិ៍ឈ្មោះរបស់ Rose Apple Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មឈានមុខគេ។
---
On June 14, 2024, the Royal Thai Consulate signed a lease agreement to establish their new Siem Reap location at Rose Apple Square. Occupying the entire 6th floor, this prestigious addition reinforces Rose Apple Square's allure for top-tier organizations. This achievement highlights Rose Apple Square's advantages, including modern facilities, top-notch security measures, and a prime downtown location. The implementation of cutting-edge security features, such as an AI-powered parking system, further enhances Rose Apple Square's status as a leading business hub.

November 30, 2021
We are excited to welcome our first food & beverage resident to Rose Apple Square, Kaifun! Started in Phnom Penh in 2016 by a Malaysian missing the food courts of her region with a husband in love with Spanish food, Kaifun worked to bring these two food cultures together in a family-friendly setting.

November 25, 2021
Phnom Penh - Innovative lifestyle development firm Urban Living Solutions (ULS,Cambodia) entered a memorandum of understanding with J Trust Royal Bank for its latest mixed-use project in Siem Reap - Rose Apple Square.

July 1, 2021
Rose Apple Square, ULS' mixed-use project in Siem Reap, is in the middle of construction, challenged but undeterred by the city's infrastructure work. We are glad to share that we have already completed the concrete slab, columns, and core wall at the ground floor level.Mechanical, electrical, and plumbing installations have also started at the basement levels.